ព្រឹកនេះ សិស្សានុសិស្សកម្រិតមត្តេយ្យសិក្សាទាំងបីកម្រិតរបស់យើងបានទៅហែលទឹក។

ព្រឹកនេះ សិស្សានុសិស្សកម្រិតមត្តេយ្យសិក្សាទាំងបីកម្រិតរបស់យើងបានទៅហែលទឹក។ ពួកគេទទួលបានភាពសប្បាយរីករាយយ៉ាងខ្លាំងក្នុងការលេងទឹក ព្រមទាំងអភិវឌ្ឍជំនាញហែលទឹក ចលនារាងកាយទាំងមូល និងសហប្រតិបត្តិការរវាងខួរក្បាលនិងរាងកាយក្នុងពេលតែមួយ។

This morning our Nursery/K1/K2 students cooled down at the pool. They had a lot of fun splashing in the pool and building water skills, gross motor skills, and coordination.

Quarter 2 parent-teacher meetings

លោកគ្រូអ្នកគ្រូ មានសេចក្តីរីករាយដែលបានជួបពិភាក្សាជាមួយមាតាបិតា ក្នុងការចែករំលែកព័ត៌មានថ្មីៗ និងលទ្ធផលសិក្សារបស់ប្អូនៗជាមួយមាតាបិតា នៅក្នុងជំនួបរវាងគ្រូបន្ទុកថ្នាក់និងមាតាបិតាសម្រាប់ត្រីមាសទី២ របស់យើង។ សាលារៀន សាន់រ៉ាយ យកចិត្តទុកដាក់ខ្ពស់ចំពោះជំនួបនេះ ព្រោះវាជាឱកាសដើម្បីបង្កើតទំនាក់ទំនងរវាងសាលារៀន និងជីវិតនៅផ្ទះ ដើម្បីធានាថាសិស្សរបស់យើងត្រូវបានផ្តល់បរិយាកាសគាំទ្រ និងលើកទឹកចិត្ត។ Teachers were excited to share updates and achievements with parents, at our […]

Spelling Bee 2023

ថ្ងៃនេះ សិស្សានុសិស្សរបស់យើងបានចូលរួមក្នុងកម្មវិធីប្រកួតប្រជែងប្រកបពាក្យភាសាអង់គ្លេស (Spelling Bee) របស់សាលារៀន សាន់រ៉ាយសម្រាប់ឆ្នាំសិក្សា២០២២-២០២៣។ សិស្សានុសិស្សបានបង្ហាញសមត្ថភាពប្រកបពាក្យបានយ៉ាងល្អ ជាមួយលទ្ធផលមិនគួរឱ្យជឿ! សូមអបអរសាទរដល់អ្នកឈ្នះជ័យលាភី ជ័យលាភីរង និងសូមអរគុណអ្នកចូលរួមទាំងអស់។
Today our students participated in the Sunrise School 2022 – 2023 Spelling Bee competition.
Students demonstrated their spelling ability with incredible results! Congratulations to our winners, 1st runner ups and all the participants.

រួមគ្នាដើម្បីទប់ស្កាត់ជម្ងឺកូវីដ-១៩ទាំងអស់គ្នា!

រួមគ្នាដើម្បីទប់ស្កាត់ជម្ងឺកូវីដ-១៩ទាំងអស់គ្នា!

បច្ចុប្បន្នជម្ងឺកូវីដ-១៩ កំពុងតែរាត្បាតជាច្រើន ទោះក្នុងស្ថានភាពបែបណាក៏ដោយ សាលារៀន សាន់រ៉ាយ នៅតែបន្តផ្តល់ការសិក្សា តាមរយៈអនឡាន យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីធានាអោយបាននូវគុណភាពអប់រំល្អ ទៅដល់សិស្សានុសិស្ស។