កម្មវិធីសិក្សាថ្នាក់មត្តេយ្យសិក្សារបស់សាលារៀន សាន់រ៉ាយ ត្រូវបានរៀបចំ និងតាក់តែងឡើងស្របទៅតាមកម្មវិធីសិក្សាបែបទំនើប ទាន់សម័យដែលសមស្របនឹងកម្មវិធីសិក្សាអប់រំកុមារតូចរបស់ក្រសួងអប់រំ យុវជននិងកីឡានៃ ប្រទេសកម្ពុជា និងអន្តរជាតិ ជាពិសេសមានតុល្យភាពដល់ការរីកលូតលាស់របស់កុមារទាំងបីផ្នែកព្រមគ្នាគឺ រូបរាងកាយ បញ្ញា និងស្មារតី។