បឋមសិក្សាពីថ្នាក់ទី១ ដល់ ថ្នាក់ទី៦

សាលារៀន សាន់រ៉ាយ យល់ច្បាស់ពីការរីកលូតលាស់របស់កុមារ ហើយដឹងថាកុមារត្រូវការអ្វីដើម្បីជួយឲ្យការរីកលូតលាស់ និងការអភិវឌ្ឍន៍របស់ពួកគេប្រព្រឹត្តទៅល្អបំផុត។ ដូច្នេះកម្មវិធីសិក្សាកម្រិតបឋមសិក្សារបស់សាលារៀន សាន់រ៉ាយ ត្រូវបានអនុវត្តតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជននិងកីឡា នៃព្រះរាជាណាចក្រកម្ពុជា រួមបញ្ជូលកម្មវិធីសិក្សាបន្ថែមទៀតយ៉ាងសម្បូរបែប។  ដែលធ្វើឲ្យកម្មវិធីបឋមសិក្សារបស់យើងមានលក្ខណៈពិសេសខុសពីសាលាដទៃ ដោយយើងផ្ដោតសំខាន់មិនមួយ មិនមែនពីរ ប៉ុន្តែយើងផ្តោតយ៉ាងខ្លាំងទៅលើបីចំណុចសំខាន់ៗដែលកុមារត្រូវការជាចំបាច់សម្រាប់បច្នុប្បន្ន និងថ្ងៃអនាគតរបស់ពួកគេ។ ចំណុចពិសេសទាំងបីនោះគឺ ការអភិវឌ្ឍន៍ផ្នែកចំណេះដឹងឬបញ្ញា ការអភិវឌ្ឍន៍ផ្នែករូបរាយកាយ និងការអភិវឌ្ឍន៍ផ្នែកសតិអារម្មណ៍ឬស្មារតី។

ការសិក្សាលើមុខវិជ្ជា៖

·         ភាសាខ្មែរ

·         គណិតវិទ្យា

·         វិទ្យាសាស្រ្ត និងសិក្សាសង្គម

·         មនុស្សសកលល្អ៥យ៉ាយ (UG5)

o   ស្អាត

o   របៀប

o   សុភាព

o   ទៀងពេល

o   សមាធិ

·         កីឡា

·         អប់រំកាយ

·         គំនូរ

·         ល្បែងសិក្សា

·         រឿននិទាន

·         ចម្រៀង និងរបាំ

·         កុំព្យូទ័រ

·         និងភាសាអង់គ្លេស។